រដ្ឋបាលខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណ ប្រធានប្រឹក្សាខេត្ត ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលខេត្តស្តីទី និងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត
ចេញ​ផ្សាយ ០១ ឧសភា ២០២០
145
នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណ ប្រធានប្រឹក្សាខេត្ត ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលខេត្តស្តីទី និងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង នាយករដ្ឋបាលសាលាខេត្ត ប្រធានសាលាដំបូង មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត ប្រធានក្រុមប្រឹក្សានិងអភិបាលក្រុងព្រះវិហារ នាយទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្តជាច្រើនរូបនៅសាលប្រជុំសាលាខេត្តព្រះវិហារ ។ ក្រៅពីអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ និងរបាយការណ៍ប្រចាំខែមេសាឆ្នាំ២០២០ ក្រុមប្រឹក្សាបានពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំត្រីមាសទី១ផងដែរ។ដោយឡែក អភិបាលខេត្តស្តីទី ក៏បានស្នើឲ្យអភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាព បន្តចុះណែនាំ អប់រំ ពន្យល់ដល់ប្រជាពលរដ្ឋនៅតាមឃុំ ភូមិ និងស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន អនុវត្តឲ្យមានប្រសិទ្ធភាពតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្កា និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវី១៩ នៅទូទាំងខេត្តព្រះវិហារ និងជាពិសេស ការងារគ្រប់គ្រងពលករចំណាក និងចំណូលស្រុក ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលនូវការដាក់ចេញនូវវិធានការការពារ បង្កា ប្រយុទ្ធនឹងជំងឺឆ្លងកូវី១៩នេះផងដែរ។ លើសពីនេះទៀត ឯកឧត្តមក៏បានស្នើឲ្យអភិបាលក្រុង ស្រុក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជម្រុញប្រជាពលរដ្ឋខិតខំបង្កបង្កើនផលរដូវវស្សាដែលនឹងជិតមកដល់ឆាប់នេះនៅទូទាំងក្រុង ស្រុកទាំងអស់។
ចំនួនអ្នកចូលទស្សនា
Flag Counter