ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ អនុប្រធានការិយាល័យគ្រឿងយន្ត និងលោកអនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមសម្របសម្រួលអំពីកម្មវិធីអភិវឌ្ឍន៍អាជីវកម្មថ្នាក់មូលដ្ឋានសម្រាប់កសិករបង្គោលគម្រោងឈេន នៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុប០៦នាក់ ស្រី០១នាក់ ដោយមានការសហកាគាំទ្រពីគម្រោង(CHAIN).