ចេញផ្សាយ ០៨ ឧសភា ២០២០
309
នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០
ក្រុមការងារទីផ្សារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួមប្រជុំប្រចាំខែមេសាជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជាំក្សាន្ត លើរបៀបវីរៈ
-ការប្រមូល និងបញ្ចូលទិន្នន័យកសិករទទួលផលនៃកម្មវិធីអាស្បាយ
-ការតាមដានលើសកម្មភាពផលិតកម្ម កិច្ចសន្យាផ្គត់ផ្គង់ផលិតផលកសិកម្ម របស់បណ្តុំអាជីវកម្មមាន់ស្រែ និងបន្លែ
-ការជម្រុញលើការកត់ត្រាចំណូល-ចំណាយរបស់សមាជិកបណ្តុំអាជីវកម្មមាន់ស្រែនិងបន្លែ
-ជម្រុញការដឹកនាំប្រជុំប្រចាំខែរបស់បណ្តុំអាជីវកម្ម
#អ្នកចូលរួមសរុប ១២នាក់ ស្រី០៩នាក់។
+ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្តុំអាជីវកម្មមាន់ស្រែ និងបន្លែនៅផ្ទះកសិករ សាទ សាវឿន ភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត អ្នកចូលរួមសរុប ០៩នាក់ ស្រី ០៦នាក់
+ចុះប្រឹក្សាយោបល់បច្ចេកទេស និងទីផ្សារដល់កសិករសមាជិកបណ្តុំអាជីវកម្មមាន់ស្រែ ដែលស្ថិតនៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត។
#បញ្ហាជួបប្រឈមរបស់កសិករ
-មាន់រងសំពាធអាកាសធាតុក្តៅខ្លាំង បណ្តាលអោយមាន់មានសុខភាពមិនសូវល្អ ធំធាត់យឺត(មិនសូវស៊ីចំណី) ស៊ុតមាន់មិនញ៉ាស់
-កង្វះខាតទឹកមាននៅគ្រប់តំបន់ក្នុងស្រុក
-ដំណាំបន្លែ រងបញ្ហា ក្រិន ស្លោកស្លឹក(បណ្តាលមកពីអាកាសធាតុក្តៅខ្លាំង) និងសត្វចៃបំផ្លាញ
#ឱកាស
-ទីផ្សារតម្លៃបន្លែនិងមាន់ស្រែល្អ(លក់បានថ្លៃ) ព្រោះតម្រូវការទីផ្សារមានច្រើន