ចេញផ្សាយ ០៨ ឧសភា ២០២០
212
ស្រុកឆែប ខេត្តព្រះវិហារ
#################
ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឩសភា ឆ្នាំ២០២០
លោក ឈុន សារ៉ាត់ អនុប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដឹកនាំមន្រ្តី បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកឆែប បានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម
ក្នុងគោលបំណង:
- ត្រួតពិនិត្យលើការតាំងលក់សម្ភារ:កសិកម្ម(ថ្នាំកសិកម្ម និងជីកសិកម្ម) នៅតាមតូបក្នុងស្រុក
- ជម្រុញអោយអាជីវករដែលបើកលក់ដូរសម្ភារ:កសិកម្មថ្មី មកធ្វើលិខិតអនុញ្ញាតលក់ដុំ លក់រាយសម្ភារ:កសិកម្ម
- បិទបដាផ្សព្វផ្សាយពីថ្នាំពុលកសិកម្ម និងជីកសិកម្មដែលហាមឃាត់នៅតាមក្តាខៀនផ្សព្វផ្សាយព័ត៌មានរបស់សាលាឃុំ និងតាមតូបលក់ដូរសម្ភារ:កសិកម្ម ។
ដោយធ្វើអធិការកិច្ចបានចំនួន ០៦តូប ធ្វើកិច្ចសន្យាកែតម្រូវចំនួន ០១តូប និងជម្រុញអោយគាត់មកធ្វើលិខិតអនុញ្ញាតលក់ដុំ លក់រាយសម្ភារ:កសិកម្ម ចំនួន ០៤តូបដែលទើបបើកថ្មី ។