លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំទីប្រឹក្សាកម្មវិធី ASPIRE និងប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចុះជ្រើសរើសសហគមន៍កសិកម្ម ដើម្បីផលិតវីដេអូផ្សព្វផ្សាយ និងជ្រើសរើសកសិករសម្រាប់សាងសង់ផ្ទះសំណាញ់ នៅស្រុកសង្គម
ចេញ​ផ្សាយ ០៨ ឧសភា ២០២០
276
#នៅថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំទីប្រឹក្សាកម្មវិធី ASPIRE និងប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចុះជ្រើសរើសសហគមន៍កសិកម្ម ដើម្បីផលិតវីដេអូផ្សព្វផ្សាយ និងជ្រើសរើសកសិករសម្រាប់សាងសង់ផ្ទះសំណាញ់ នៅស្រុកសង្គមថ្មី ស្រុករវៀង ស្រុកគូលែន ស្រុកឆែប ស្រុកជ័យសែន ស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ #ក្នុងគោលបំណង -ពិនិត្យមើលសហគមន៍កសិកម្មទាំង១៣ ដើម្បីជ្រើសរើស ១សហគមន៍កសិកម្មសម្រាប់ថតវីឌីអូផ្សព្វផ្សាយពីផលិតកម្មកិនស្រូវ -ចុះពិនិត្យទីតាំង និងជ្រើសរើសកសិករដាំបន្លែសម្រាប់សាងសង់ផ្ទះសំណាញ់។ #ជាលទ្ធផលបាន -បានចុះពិនិត្យមើលទីតាំង និងដំណើរការម៉ាស៊ីនកិនស្រូ ទាំង១៣ សហគមន៍កសិកម្ម ក្នុងនោះផងដែល ក្រុមការងារក៏បានសម្រេចជ្រើសរើសយកសហគមន៍កសិកម្ម ១ សម្រាប់ត្រៀមថតវីឌីអូ នៅរដូវប្រមូលផលស្រូវពេលខាងមុខ -បានជ្រើសរើសទីតាំង និងកសិករដែលត្រូវសាងសង់ផ្ទះសំណាញ់ចំនួន ២០កន្លែង ដែលស្ថិតនៅស្រុកជាំក្សាន្ត៣កន្លែង ស្រុកគូលែន២កន្លែង ស្រុកសង្គមថ្មី៣កន្លែង ស្រុករវៀង៣កន្លែង ស្រុកជ័យសែន៣កន្លែង ស្រុកឆែប៣កន្លែង ស្រុកត្បែងមានជ័យ១ន្លែង និងក្រុងព្រះវិហារ២កន្លែង ដែលគាំទ្រដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)
ចំនួនអ្នកចូលទស្សនា
Flag Counter