លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងសហការី បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីដំណើរការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ក្រោមអធិបតីភាព លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ
ចេញ​ផ្សាយ ០៨ ឧសភា ២០២០
392
ភ្នំពេញ៖ ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងសហការី បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីដំណើរការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ក្រោមអធិបតីភាព លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា(CASDP)។ មានវត្តមានចូលរួមនាឱកាសនេះផងដែរ រួមមាន លោក លោកស្រី កញ្ញា ជាប្រធានផ្នែក ជំនួយការ និងមន្រ្តីនៃអង្គភាពសម្របសម្រួលគម្រោង ព្រមទាំងលោក លោកស្រី នាងកញ្ញា ជាប្រធាន សមាជិក សមាជិកា នៃភ្នាក់ងារអនុវត្តគម្រោងថ្នាក់កណ្តាល ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីតំណាងដែលអញ្ជើញមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលពាក់ព័ន្ធគម្រោងជាច្រើនរូបថែមទៀតផង ដែលស្ថិតនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ចំនួនអ្នកចូលទស្សនា
Flag Counter