ចេញផ្សាយ ១១ ឧសភា ២០២០
182
នៅស្រុកគូលែន ខេត្តព្រះវិហារ ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០
ក្រុមការងារទីផ្សារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួមប្រជុំជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគូលែន លើរបៀបវីរៈ
-ការតាមដានលើសកម្មភាពផលិតកម្ម កិច្ចសន្យាផ្គត់ផ្គង់ផលិតផលកសិកម្ម របស់បណ្តុំអាជីវកម្មមាន់ស្រែ និងបន្លែ
-ការជម្រុញលើការកត់ត្រាចំណូល-ចំណាយរបស់សមាជិកបណ្តុំអាជីវកម្មមាន់ស្រែនិងបន្លែ
-ជម្រុញការដឹកនាំប្រជុំប្រចាំខែរបស់បណ្តុំអាជីវកម្ម
#អ្នកចូលរួមសរុប ០៧នាក់ ស្រី០២នាក់។
+ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្តុំអាជីវកម្មមាន់ស្រែ និងបន្លែនៅភូមិព្នៅ ឃុំភ្នំពេញ ស្រុកគូលែន អ្នកចូលរួមសរុប ០៩នាក់ ស្រី ០៧នាក់
+ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្តុំអាជីវកម្មមាន់ស្រែ និងបន្លែនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន អ្នកចូលរួមសរុប ០៦នាក់ ស្រី ០៣នាក់
#បញ្ហាជួបប្រឈមរបស់កសិករ
-មាន់រងសំពាធអាកាសធាតុក្តៅខ្លាំង បណ្តាលអោយមាន់មានសុខភាពមិនសូវល្អ ធំធាត់យឺត(មិនសូវស៊ីចំណី) ស៊ុតមាន់មិនញ៉ាស់
-បច្ចេកទេសភ្ញាស់កូនមាន់របស់កសិករនៅមានកម្រិត
-កង្វះខាតទឹកមាននៅគ្រប់តំបន់ក្នុងស្រុក
-សត្វទាកគូបំផ្លាញដំណាំបន្លែ
#ឱកាស
-ទីផ្សារតម្លៃបន្លែនិងមាន់ស្រែល្អ(លក់បានថ្លៃ) ព្រោះតម្រូវការទីផ្សារមានច្រើន