នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសាខា និងពិភាក្សាពីការ ស្វែងរកថវិកា ៨ ឧសភា បន្ថែម ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ
ចេញ​ផ្សាយ ១៣ ឧសភា ២០២០
102
សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២០ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសាខា និងពិភាក្សាពីការ ស្វែងរកថវិកា ៨ ឧសភា បន្ថែម ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។ នៅក្នុងឱកាសនេះដែរឯកឧត្តមប្រធានប្រធានគណៈកម្មាធិការសាខា បានផ្តាំផ្ញើសូមឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មា ធិការសាខា លោកប្រធានកិត្តិយសអនុសាខា និង លោក-លោកស្រី ប្រធានគណៈកម្មាធិការសាខាអនុសាខាក្រុង-ស្រុកទាំង៨ សូមបន្តធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ។ យកចិត្តទុកដាក់ពិនិត្យ និងឆ្លើយតបដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះអោយបានទាន់ពេលវេលា ដោយមិនទុកនរណម្នាក់ចោលឡើយស្របតាមទិសស្លោក " ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "។ នឹងបានផ្តល់សម្ភារជូនអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក រួមមាន÷ មី ២កេសធំ ទឹកសុទ្ធ ២កេស សម្រាប់ប្រើប្រាស់តាមការចាំបាច់ ។
ចំនួនអ្នកចូលទស្សនា
Flag Counter