លោក ខេន ពៅ មន្រ្តី ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុករវៀង និភ្នាក់ងារផ្សព្វផ្សាយឃុំរហ័ស បានចុះពិនិត្យការដាំដុះបន្លែរបស់កសិករក្រុមបណ្ដុំឈ្មោះ ស្វាយ សុខា និង រឹម រីម នៅភូមិកពត ឃុំរហ័ស
ចេញ​ផ្សាយ ១៣ ឧសភា ២០២០
239
ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក ខេន ពៅ មន្រ្តី ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុករវៀង និភ្នាក់ងារផ្សព្វផ្សាយឃុំរហ័ស បានចុះពិនិត្យការដាំដុះបន្លែរបស់កសិករក្រុមបណ្ដុំឈ្មោះ ស្វាយ សុខា និង រឹម រីម នៅភូមិកពត ឃុំរហ័ស ។ ដោយដំណាំសណ្ដែកគួរ របស់កសិករស្វាយ សុខា កំពុងជួបសត្វល្អិតបំផ្លាញ ហើយគាត់បានបាញ់ថ្នាំគីមី២ថ្ងៃមកហើយ (នៅតែមានវត្តមានសត្វល្អិតទៀត ហើយក៏មិនអាចប្រមូលផលបានដោយខ្លាចពុល) ។ ក្រុមការងារបានផ្ដល់យោបល់ បើបាញ់ថ្នាំគីមីគឺបងមិនបានលក់សណ្ដែកគួររយៈពេល៥ទៅ៧ថ្ងៃចឹង អាចប្ដូរដោយប្រើថ្នាំធម្មជាតិ យកផេះលាយជាមួយទឹក មកប្រើ។
ចំនួនអ្នកចូលទស្សនា
Flag Counter