ខេត្តព្រះវិហារ៖ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០ សហភាពសហគមន៏កសិកម្មព្រះវិហារមានជ័យ(PMAUC) មានរៀបចំពិធីបូកសរុប លទ្ឋផលនៃការអនុវត្តគម្រោងលើកកម្ពស់ខ្សែច្រវ៉ាក់ផលិតកម្មស្រូវសរីរាង្គ ប្រកបដោយនិរន្តភាពតាមរយៈការកែលម្អផលិតកម្មដល់កសិករខ្នាតតូច កម្មវិធីប្រព្រត្តិទៅនៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ដោយមានការចូលរួមពី លោកប្រធាន មន្ទីរកសិកម្ម សហគមន៏កសិកម្មពាក់ព័ន្ឋ អង្កការ GIZ, ក្រុមហ៊ុន Eli Rice Seeder, សហភាពសហគមន៏កសិកម្ម និង Agri-Smart Cambodia-កសិកម្មឈ្លាសវៃផងដែរ។ ក្នុងឳកាសនោះដែរ សហភាពបានផ្សព្វផ្សាយនិងផ្តល់ម៉ាស៊ីនដាំគ្រាប់ស្រូវចំនួន០៥ គ្រឿងដល់សហគមន៏ទទួលផល ដោយមានក្រុមហ៊ុន Eli Rice Seeder ចុះបង្ហាត់បង្ហាញដល់ក្រុមកសិករផ្ទាល់ ពីការប្រើប្រាស់ឧបករណ៏ដាំស្រូវខាងលើផងដែរ ដែលគាំទ្រថវិកាដោយគម្រោង GIZ RED-IV ។