ស្រុករវៀង ខេត្តព្រះវិហារ៖នៅថ្ងៃសៅរ៍ ១០រោច ខែពិសាខ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុនចំការកៅស៊ូ ឬទ្ឋីក្រានីត ស្ថិតនៅឃុំរមណីយ៌ ស្រុករវៀង ខេត្តព្រះវិហារ បានរៀបចំផ្សព្វផ្សាយ វិធានការអនាម័យដើម្បីចូលរួមទប់ស្កាត់ Covid-19 ក្រោមអធិបតីភាព លោកឧកញ៉ា ឡេង ឬទ្ឋី និង លោក ពឹង ទ្រីដា ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ រួមជាមួយសហការី ។ ក្នុងពិធីសំណេះសំណាល ខាងលើមានកម្មករ កម្មការនីចំនួន 172 នាក់ចូលរួមនិងបានទទួលអំណោយពីក្រុមហ៊ុន អង្ករមួយបេរ មីម៉ាម៉ា០១កេះ ព្រមទាំងថវិកា 20000៛ គ្រប់ៗគ្នា។ ក្រុមហ៊ុនឬទ្ឋីក្រានី ជាក្រុមហ៊ុនវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ដែលបានទទួលសិទ្ឋប្រទានពីរាជរដ្ឋាភិបាល ដាំដុះដំណាំកៅស៊ូ លើផ្ទៃដីប្រមាណ 2000ហិកតា ក្នុងឆ្នាំ2012 កន្លងមក បច្ចុប្បន្នក្រុមហ៊ុនខាងលើបាននិងកំពុងបើកមុខចៀរជ័របណ្តើៗ និងបានផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានផ្ទាល់ធ្វើការងារ ជាកម្មករ កម្មការនី និងបុគ្គលិកក្រុមហ៊ុនសរុបបានប្រមាណ ជិត 200នាក់ផងដែរ។