ចេញផ្សាយ ១៩ ឧសភា ២០២០
162
ស្រុករវៀង ខេត្តព្រះវិហារ
*****************
ថ្ងៃច័ន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក ម៉ុម សុគុន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំបន្លែដល់តំណាងក្រុមកសិករ នៅភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង កសិករចូលរួមមកពី៦ភូមិ ដែលគាំទ្រដោយគម្រោងឈេន ។