លោក ប៉ែន វាសនា នាយខណ្ឌរដ្ឋបាលជលផល និងមន្រ្តី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលវគ្គផ្សព្វផ្សាយពីដំណើរការរៀបចំសហគមន៍ស្រះជម្រកត្រី និងបានរៀបចំបោះឆ្នោតជ្រើសរើសគណ:កម្មការសហគមន៍ឡើងវិញនៅសហគមន៍ជម្រកត្រីទំនប់៩៥
ចេញ​ផ្សាយ ១៩ ឧសភា ២០២០
142
នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោក ប៉ែន វាសនា នាយខណ្ឌរដ្ឋបាលជលផល និងមន្រ្តី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលវគ្គផ្សព្វផ្សាយពីដំណើរការរៀបចំសហគមន៍ស្រះជម្រកត្រី និងបានរៀបចំបោះឆ្នោតជ្រើសរើសគណ:កម្មការសហគមន៍ឡើងវិញនៅសហគមន៍ជម្រកត្រីទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដែលមានតំណាងអ្នកចូលរួមទាំង៣ភូមិពាក់ព័ន្ធនឹងស្រះជម្រកត្រីសរុប៤៦នាក់,ស្រ្តី១៥នាក់។ ជាលទ្ធផលផ្លូវការជ្រើសរើសបានក្រុមគណ:កម្មការចំនួន ១១នាក់ក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន១៦នាក់។ ក្នុងជំហ៊ានក្រោយត្រូវប្រជុំរៀបចំធ្វើលក្ខន្តិក: និងបទបញ្ជារផ្ទៃក្នុងសហគមន៍ និងរៀបចំឯកសារដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានសង្កាត់។
ចំនួនអ្នកចូលទស្សនា
Flag Counter