សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សា ឆ្នាំ២០២០ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២០៖ គិតមកត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 17,092 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 11,527ហិកតា លើផែនការ 91,200ហិកតា ស្មើនឹង 12.64 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី១៩ ខែឧសភា ឆ្នំា២០២០ អនុវត្តបានសរុបបាន 17,603 ហិកតា ស្មើនឹង 23,70% នៃផែនការ 74,259 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តបាន 269 ហិកតា ស្មើនឹង 12.86%
-ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ អនុវត្តបាន 653 ហិកតា ស្មើនឹង 37.72%
-ដំណាំឧស្សាហកម្មរដូវ អនុវត្តបាន 11,100 ហិកតា ស្មើនឹង 24.43%
-ដំណាំឧស្សាហកម្មអចិន្រ្តៃ អនុវត្តបាន 5,581 ហិកតា ស្មើនឹង 22.32%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី១៨ ខែឧសភា ឆ្នំា២០២០) នៅទូទាំងខេត្តព្រះវិហារ គិតជាមធ្យមទទូលបានកម្រិតទឹកភ្លៀងកម្រិត 122.48 ម.ម ។