សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សា ឆ្នាំ២០២០ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២០
គិតមកត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 18,926 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 12,713ហិកតា លើផែនការ 91,200ហិកតា ស្មើនឹង 13.94 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី២៦ ខែឧសភា ឆ្នំា២០២០ អនុវត្តបានសរុបបាន 19,306 ហិកតា ស្មើនឹង 26,00% នៃផែនការ 74,259 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តបាន 269 ហិកតា ស្មើនឹង 12.86%
-ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ អនុវត្តបាន 653 ហិកតា ស្មើនឹង 37.72%
-ដំណាំឧស្សាហកម្មរដូវ អនុវត្តបាន 12,678 ហិកតា ស្មើនឹង 27.90%
-ដំណាំឧស្សាហកម្មអចិន្រ្តៃ អនុវត្តបាន 5,706 ហិកតា ស្មើនឹង 22.82%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នំា២០២០) នៅទូទាំងខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 178.53 ម.ម ។