ចេញផ្សាយ ០១ មិថុនា ២០២០
120
ស្រុករវៀង ខេត្តព្រះវិហារ
#នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំទីប្រឹក្សាកម្មវិធី ASPIRE និងប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះគាំទ្រការរៀបចំវេទិកាភាគីពាក់ព័ន្ធចម្រុះ បណ្តុំអាជីវកម្មឆ្នាំ២០២០
#ដែលស្ថិតនៅការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង
#អ្នកចូលរួមសរុប ១០នាក់/ស្រី ៣នាក់
#ដែលគាំទ្រថវិកាដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។