ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខា និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជា ពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង
ចេញ​ផ្សាយ ០១ មិថុនា ២០២០
127
សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ នេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខា និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជា ពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា សរុបចំនួន១០៨ គ្រួសារ ក្នុងឃុំម្លូព្រៃមួយ ៤៥ គ្រួសារ ឃុំម្លូព្រៃពីរ៣០ គ្រួសារ ឃុំសង្កែពីរ ៣៣ ស្រុកឆែប ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានកិត្តិយស សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខ ទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច " ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។ឯកឧត្តមក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខភាព ត្រូវមានអនាម័យ ជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩។ សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ ២៥ គីឡូ មី១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល ។ -ក្នុងនោះគ្រួសារអាទិភាព ១០គ្រួសារថែម សារុង ១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០ រៀល។ -ប្រគេនព្រះសង្ឃ អង្ករ២ បេ មី២ កេស ត្រីខ២ យួរ ទឹក២កេស ទឹកផ្លែឈើ២ កេស ថវិកា ២០០,០០០ រៀលគត់ យាយជីតាជី៤ នាក់ ម្នាក់ៗ២០,០០០រៀលគត់។
ចំនួនអ្នកចូលទស្សនា
Flag Counter