ចេញផ្សាយ ០១ មិថុនា ២០២០
136
នៅថ្ងៃព្រហស្បតិ៍១៥រោច ខែពិសាខ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះចូលរួមសម្របសម្រួលការដំឡើងបង្គោលព្រុំអភិរក្សកន្លែងត្រីមេពូជដោយមានការឧបត្ថម្ភបង្គោលពីប្រជាពលរដ្ខក្នុងសហគមន៍ នៅក្នុងទំនប់សហគមន៍ស្រះជម្រកត្រី៩៥ ដើម្បីថែរក្សាបង្កើនផលស្តុកមេពូជឡើងវិញ និងកំណត់តំបន់ដែលអាចទុកឲ្យប្រពលរដ្ឋក្នុងមូលដ្ឋាន អាចទទួលផលបានខ្លះ។ អ្នកចូលរួមសរុប១៤នាក់,ស្រ្តី១នាក់។