មន្ត្រីទទួលបន្ទុកផ្នែកទីផ្សារ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះប្រជុំពិភាក្សា និងចងក្រងបណ្តុំអាជីវកម្មសត្វគោ គឺមានកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងឈ្នួញទិញសត្វគោ ដែលមានចំណាប់អារម្មណ៍
ចេញ​ផ្សាយ ០១ មិថុនា ២០២០
136
ស្រុករវៀង ខេត្តព្រះវិហារ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅស្រុករវៀង ខេត្តព្រះវិហារ មន្ត្រីទទួលបន្ទុកផ្នែកទីផ្សារ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បាន៖ - ជួបពិភាក្សាជាមួយលោកមេឃុំរំដោះ ដើម្បីសិក្សាពីស្ថានភាពចិញ្ចឹមសត្វគោរបស់កសិករក្នុងតំបន់ និងសម្រេចយកភូមិស្វាយប៉ាត ជាភូមិគោលដៅសម្រាប់ចងក្រងបណ្តុំអាជីវកម្មសត្វគោ។ - ចុះប្រជុំជាមួយកសិករដែលចិញ្ចឹមសត្វគោ ឈ្មួញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម ដើម្បីពិភាក្សា និងជ្រើសរើសថ្នាក់ដឹកនាំក្រុម ស្ថិតនៅក្នុងភូមិ ស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ដែលមានអ្នកចូលរួមសរុប ១៣នាក់ ស្ត្រី០៣នាក់។ ជាលទ្ធផលនៃការប្រជុំពិភាក្សា និងចងក្រងបណ្តុំអាជីវកម្មសត្វគោ គឺមានកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងឈ្នួញទិញសត្វគោ ដែលមានចំណាប់អារម្មណ៍ចូលរួមជាសមាជិកបណ្តុំនេះមានចំនួនសរុប ៣៥នាក់ ស្ត្រី ០៧នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter