ចេញផ្សាយ ០១ មិថុនា ២០២០
100
ស្រុកជ័យសែន ខេត្ដព្រះវិហារ
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលបច្ចេកទេសថែទាំដំណាំបន្លែ ពិភាក្សា បញ្ហាផ្សេងៗលើការដាំដុះដំណាំបន្លែ និងធ្វើផែនការ ដល់តំណាងក្រុមកសិករលើកទី២ នៅឃុំស្អាង និងឃុំច្រាច់ ស្រុកជ័យសែន គាំទ្រដោយគម្រោងបន្លែ ផ្លែឈើកម្ពុជា(CHAIN)។