មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំតប្រព័ន្ធដំណក់ទឹកនៅក្នុងផ្ទះសំណាញ់ និងការថែទាំ ដែលមានការសម្របសម្រួលពីក្រុមហ៊ុន សំណង់ បុរីកម្មករ ខូអិលធីឌី(SAMNANG BOREY KAMKOR Co., Ltd)
ចេញផ្សាយ ០១ មិថុនា ២០២០
151
ក្រុងព្រះវិហារ ខេត្តព្រះវិហារ
#នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំតប្រព័ន្ធដំណក់ទឹកនៅក្នុងផ្ទះសំណាញ់ និងការថែទាំ ដែលមានការសម្របសម្រួលពីក្រុមហ៊ុន សំណង់ បុរីកម្មករ ខូអិលធីឌី(SAMNANG BOREY KAMKOR Co., Ltd) ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន វុធ អ្នកជំនាញសម្របសម្រួលទីផ្សារ និង លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដែលមានការចូលរួមពីមន្រ្តីបច្ចេកទេថ្នាក់ខេត្ត មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ និងកសិករដែលទទួលបានផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាព ក្នុងស្រុកគោលដៅកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ(ASPIRE)
#អ្នកចូលរួមសរុប ៤០នាក់/ស្រី ០៧នាក់
#ដែលស្ថិតនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ
#គាំទ្រថវិការដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។