លោក ប៉ែន ពេជ្រពណ្ណារាយ ប្រធានការិយាល័យកៅស៊ូនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសហការជាមួយ លោក ហាត់ រ៉ា ម៉ូ បុគ្គលិករបស់អង្គការdpa បានចូលរួម ចែកឧបករណ៍កសិកម្ម មានដូចជា: នាគស្រែ.ឧបករណ៍ដាំស្រូវ.និងរនាស់សម្រាប់វាយពង្រាបដី(ដែលជាប្រភេទពាក់កណ
ចេញ​ផ្សាយ ០២ មិថុនា ២០២០
232
ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី 27 ខែឧសភាឆ្នាំ 2020 មន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសង្គមថ្មី បានចូលរួម ចែកឧបករណ៍កសិកម្ម មានដូចជា: នាគស្រែ.ឧបករណ៍ដាំស្រូវ.និងរនាស់សម្រាប់វាយពង្រាបដី(ដែលជាប្រភេទពាក់កណ្ដាលស្វ័យប្រវត្តិ )ជូនដល់កសិករដែលជាសមាជិកសហគមន៍កសិកម្មស្ដៅអភិវឌ្ឍន៍ និងសហគមន៍កសិកម្មរណសិរ្សព្រះខ័នអភិវឌ្ឍន៍ ។ លោកស្រី ជូ មេត្តា ប្រធានសហគមន៍កសិកម្មស្ដៅអភិវឌ្ឍន៍ បានឡើងបង្ហាញពីបទពិសោធន៍ កន្លងមកតាមរយៈការប្រើប្រាស់ឧបករណ៍ទាំង 3 ប្រភេទនេះ ទៅលើការដាំដុះដំណាំស្រូវ គឺទទួលបានលទ្ធផលល្អ ជាងពេលដែលគាត់មិនទាន់ប្រើឧបករណ៍ទាំងនេះ ដូចជា: ចំណេញពេលវេលា. ប្រើប្រាស់កម្លាំងពលកម្មតិច.ដីធូរស្រូវលូតលាស់លឿន.គ្មានស្មៅចង្រៃ.ទិន្នផលកើនជាងឆ្នាំមុន..។ល។ ឧបករណ៍កសិកម្មទាំងបីប្រភេទនេះ គឺជាការផ្ដល់ជូនពីអង្គការ dpa ដែលចូលរួមសម្របសម្រួលដោយ លោក ហាត់ រ៉ា ម៉ូ បុគ្គលិករបស់អង្គការdpa និងលោក ប៉ែន ពេជ្រពណ្ណារាយ ប្រធានការិយាល័យកៅស៊ូនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ។
ចំនួនអ្នកចូលទស្សនា
Flag Counter