លោក កឹម ពង្សវីរៈ នាយករងអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានដឹកនាំកិច្ចប្រជុំពិភាក្សាពីការបែងចែកក្រុមការងារបច្ចេកទេសចុះរៀបចំវេទិការអ្នកពាក់ព័ន្ធពហុភាគី(MSP) បណ្តុំអាជីវកម្ម នៅតាមឃុំ ស្រុកគោលដៅរបស់កម្មវិធី
ចេញ​ផ្សាយ ០២ មិថុនា ២០២០
159

នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក កឹម ពង្សវីរៈ នាយករងអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានដឹកនាំកិច្ចប្រជុំពិភាក្សាពីការបែងចែកក្រុមការងារបច្ចេកទេសចុះរៀបចំវេទិការអ្នកពាក់ព័ន្ធពហុភាគី(MSP) បណ្តុំអាជីវកម្ម នៅតាមឃុំ ស្រុកគោលដៅរបស់កម្មវិធី ASPIRE ដោយមានការចូលរួមពីទីប្រឹក្សាកម្មវិធីASPIRE ប្រធានការិយាល័យជំនាញ នាយខណ្ឌរដ្ឋបាលជលផល តំណាងខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តីទីផ្សារកម្មវិធី ASPIRE សរុបទាំងអស់ ១១នាក់/ស្រី ៣នាក់ ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ

ចំនួនអ្នកចូលទស្សនា
Flag Counter