ចេញផ្សាយ ០២ មិថុនា ២០២០
248
ស្រុកជ័យសែន ខេត្ដព្រះវិហារ
ថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក ឆាយ មនិន្ទ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះជួយប្រឹក្សាបច្ចេកទេសដាំដំណាំ ការរៀបរងដាំដំណាំ និងជួយរៀបចំប្រព័ន្ធតំណក់ទឹកសម្រាប់ដំណាំសណ្តែកគួនិងត្រសក់ ដល់កសិករធ្វើបង្ហាញ នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន គាំទ្រដោយ គម្រោងបន្លែ ផ្លែឈើកម្ពុជា(CHAIN)។