លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំសាមញ្ញរបស់ខ្លួនលើកទី១៣ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្ត
ចេញ​ផ្សាយ ០២ មិថុនា ២០២០
128
នារសៀលថ្ងៃសុក្រ ០៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួនលើកទី១៣ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ និងមន្រ្តីចំណុះរចនាសម្ព័ន្ធសាលាខេត្តជាច្រើនរូប ។ ក្រៅពីបានអនុម័តកំណត់ហេតុ និងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ការសំអាតអនាម័យដៃ ការពាក់ម៉ាស និងវិធានការផ្សេងៗ ក្នុងការការពារជំងឺឆ្លងកូវីដ១៩ ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក បើទោះបីកម្ពុជាយើងមានការថយចុះខ្លាំងក៏ពិតមែន ។
ចំនួនអ្នកចូលទស្សនា
Flag Counter