លោក ប៉ែន វាសនា នាយខណ្ឌរដ្ឋបាលជលផលព្រះវិហារ បានដឹកនាំមន្រ្តី ប្រជុំពិភាក្សាជាមួយក្រុមការងាររដ្ឋបាលជលផលអំពីចំណេះដឹងរបស់មន្ត្រីខណ្ឌរដ្ឋបាលជលផល ពាក់ព័ន្ធការយល់ដឹងព័ត៌មានវិទ្យា និង តម្រូវការផ្សេងៗដើម្បីធ្វើការជ្រើសរើសមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធី
ចេញ​ផ្សាយ ០២ មិថុនា ២០២០
131
នៅថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក ប៉ែន វាសនា នាយខណ្ឌរដ្ឋបាលជលផលព្រះវិហារ បានដឹកនាំមន្រ្តី ប្រជុំពិភាក្សាជាមួយក្រុមការងាររដ្ឋបាលជលផលអំពីចំណេះដឹងរបស់មន្ត្រីខណ្ឌរដ្ឋបាលជលផល ពាក់ព័ន្ធការយល់ដឹងព័ត៌មានវិទ្យា និង តម្រូវការផ្សេងៗដើម្បីធ្វើការជ្រើសរើសមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីស្មាតធូល (smart tool)ក្នុងបំណងបង្កើនសមត្ថភាពរបស់មន្ត្រីក្នងការគ្រប់គ្រង បង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលអោយមានប្រសិទ្ធភាព ដែលមានសមាសភាពចូលរួមចំនួន០៨នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter