លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានអញ្ជើញជាអធិបតី ក្នុងវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី បណ្តុំអាជីវកម្មគោ ឆ្នាំ២០២០ របស់កម្មវិធី ASPIRE
ចេញ​ផ្សាយ ០២ មិថុនា ២០២០
140
ព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមុថុនា ឆ្នាំ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធននឹងការប្រែប្រួលអាកាសធាតុ(ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានរៀបចំវេទិកាអ្នកពាក់ព័ន្ឋច្រើនភាគី បណ្តុំអាជីវកម្មឆ្នាំ2020(Multi Stakeholder Platform) នៅបរិវេណសាលាឃុំថ្មី ស្រុកគូលែនខេត្តព្រះវិហារ ដើម្បីពិភាក្សាលើសកម្មភាពអាជីវកម្មកសិកម្ម របស់បណ្តុំអាជីវកម្មចិញ្ចឹមគោ ដោយមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំមន្ទីរកសិកម្ម មន្រ្តីការិយាល័យជំនាញ ទីប្រឹក្សា aspire មន្រ្តីកសិកម្មស្រុក ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ អាជ្ញាធរភូមិ/ឃុំ អង្កការដៃគូ និងសមាជិកបណ្តុំអាជីវកម្ម ក្នុងគោលបំណង៖ -ផ្តល់ឱកាសឲ្យកសិករក្រុមផលិត អ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម ពិភាក្សាពីបញ្ហាទីផ្សារដែលកសិករក្រុមផលិតបានជួបប្រទៈ និងកំណត់ដំណោះ ស្រាយរួមគ្នា។ -កសាងទំនុកចិត្តរវាងកសិករក្រុមផលិត និងអ្នកប្រមូលទិញ លើភាពអាចទុកចិត្តបានរវាងការផ្គត់ផ្គង់ និងតម្រូវការ ពិសេសលើបរិមាណនិងគុណភាពកសិផល។
ចំនួនអ្នកចូលទស្សនា
Flag Counter