ព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធននឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំវេទិកាអ្នកពាក់ព័ន្ឋច្រើនភាគី បណ្តុំអាជីវកម្មឆ្នាំ2020(Multi Stakeholder Platform) នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែនខេត្តព្រះវិហារ ដើម្បីពិភាក្សាលើសកម្មភាពអាជីវកម្មកសិកម្ម របស់បណ្តុំអាជីវកម្មដំឡូងមី ដោយមានសមាសភាពចូលរួមពី លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម មន្រ្តីការិយាល័យជំនាញ ទីប្រឹក្សា aspire មន្រ្តីកសិកម្មស្រុក ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ អាជ្ញាធរភូមិ/ឃុំ អង្កការដៃគូ និងសមាជិកបណ្តុំអាជីវកម្ម ក្នុងគោលបំណង៖
-ផ្តល់ឱកាសឲ្យកសិករក្រុមផលិត អ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម ពិភាក្សាពីបញ្ហាទីផ្សារដែលកសិករក្រុមផលិតបានជួបប្រទៈ និងកំណត់ដំណោះ ស្រាយរួមគ្នា។
-កសាងទំនុកចិត្តរវាងកសិករក្រុមផលិត និងអ្នកប្រមូលទិញ លើភាពអាចទុកចិត្តបានរវាងការផ្គត់ផ្គង់ និងតម្រូវការ ពិសេសលើបរិមាណនិងគុណភាពកសិផល
- សរុបអ្នកចូលរួមទាំងអស់ ៣២នាក់/ស្រី ១២នាក់
- ដែលស្ថិតនៅឃុំភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ
- ដែលគាំទ្រដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។