ចេញផ្សាយ ០៨ មិថុនា ២០២០
129
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល អភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យ បង្អែកជាំក្សាន្ត ខេត្តព្រះវិហារ និងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំង៣ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប ផងដែរ។
ពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែកនេះ ជាថវិកាជាតិ តាមរយៈក្រសួងសុខាភិបាល ដែលមានបណ្តោយប្រវែង៣៧.៥ម៉ែត្រ ទទឹង១៨ម៉ែត្រ កម្ពស់ ២ជាន់។
ការសាងសង់មន្ទីរពេទ្យបង្អែកនេះ ជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍខិតខំរួមគ្នា ដើម្បីពង្រីកសេវាសុខាភិបាលសាធារណៈ ឲ្យមកខិតជិតប្រជាជនងាយស្រួលក្នុងការទទួលសេវា។
នេះបញ្ជាក់ឲ្យឃើញនូវការរីកចម្រើន នៃវិស័យសុខាភិបាល ក្នុងការថែរក្សាសុខភាពជូនប្រជាជនកម្ពុជា៕