ព្រះវិហារ៖នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំធំ សាលាខេត្តជាន់ទី៣មានកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ មេបញ្ជាការកងពលឈរជើងតាមបណ្តោយព្រំដែន លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អធិការនគរបាលក្រុង ស្រុក មេប៉ុស្តិ នគរបាលឃុំ សង្កាត់ ទាំងអស់ទូទាំងខេត្តព្រះវិហារ។