លោ ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសា ខេត្តព្រះវិហារ បានចូលរួមប្រជុំត្រួតពិនិត្យអំពីលទ្ធផលចុះសិក្សាធ្វើអត្តសញ្ញាណកម្មដី កសាងផែនទី និងធ្វើចំណាត់ថ្នាក់ដីរដ្ឋ លើទីតាំងស្នើសុំសម្បទានដីសង្គមកិច្ចទំហំ ១៣,​៤៦០ ហិកតា
ចេញ​ផ្សាយ ១០ មិថុនា ២០២០
249
ព្រះវិហារ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជា ប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យអំពីលទ្ធផលចុះសិក្សាធ្វើអត្តសញ្ញាណកម្មដី កសាងផែនទី និងធ្វើចំណាត់ថ្នាក់ដីរដ្ឋ លើទីតាំងស្នើសុំសម្បទានដីសង្គមកិច្ចទំហំ ១៣,​៤៦០ ហិកតា សម្រាប់ផ្តល់ជូនគ្រួសារកងទ័ពចំនួន ២,៧៦០ គ្រួសារ នៃកងពលតូចអន្តរាគមន៍លេខ ០៩ ដោយមានការចូលរួមពី អភិបាលរង លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ​អង្គភាព​ពាក់ព័ន្ធ លោកអភិបាលស្រុកជាំក្សាន្ត មេឃុំពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តព្រះវិហារ​៕
ចំនួនអ្នកចូលទស្សនា
Flag Counter