ចេញផ្សាយ ១០ មិថុនា ២០២០
337
សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ
នៅព្រឹក ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី បណ្តុំអាជីវកម្មឆ្នាំ2020(Multi Stakeholder Platform) នៅភូមិភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីពិភាក្សាលើសកម្មភាពអាជីវកម្មកសិកម្ម របស់បណ្តុំអាជីវកម្មគោ ដោយមានសមាសភាពចូលរួមពី លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មន្រ្តីការិយាល័យជំនាញ ទីប្រឹក្សា aspire ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុង ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ អាជ្ញាធរភូមិ/ឃុំ និងសមាជិកបណ្តុំអាជីវកម្ម ក្នុងគោលបំណង៖
- ផ្តល់ឱកាសឲ្យកសិករក្រុមផលិត អ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម ពិភាក្សាពីបញ្ហាទីផ្សារដែលកសិករក្រុមផលិតបានជួបប្រទៈ និងកំណត់ដំណោះ ស្រាយរួមគ្នា។
- កសាងទំនុកចិត្តរវាងកសិករក្រុមផលិត និងអ្នកប្រមូលទិញ លើភាពអាចទុកចិត្តបានរវាងការផ្គត់ផ្គង់ និងតម្រូវការ ពិសេសលើបរិ
- អ្នកចូលរួមសរុប ៣១នាក់/ស្រី ០៦នាក់
- ដែលស្ថិតនៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ
- គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)