លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី បណ្តុំអាជីវកម្មទំពាំងផ្អែមឆ្នាំ២០២០ នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ
ចេញ​ផ្សាយ ១០ មិថុនា ២០២០
143
ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹក ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី បណ្តុំអាជីវកម្មឆ្នាំ2020(Multi Stakeholder Platform) នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិភាក្សាលើសកម្មភាពអាជីវកម្មកសិកម្ម របស់បណ្តុំអាជីវកម្មទំពាំងផ្អែម ដោយមានសមាសភាពចូលរួមពី លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មន្រ្តីការិយាល័យជំនាញ ទីប្រឹក្សា aspire មន្រ្តីកសិកម្មស្រុក ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ អាជ្ញាធរភូមិ/ឃុំ និងសមាជិកបណ្តុំអាជីវកម្ម ក្នុងគោលបំណង៖ - ផ្តល់ឱកាសឲ្យកសិករក្រុមផលិត អ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម ពិភាក្សាពីបញ្ហាទីផ្សារដែលកសិករក្រុមផលិតបានជួបប្រទៈ និងកំណត់ដំណោះ ស្រាយរួមគ្នា។ - កសាងទំនុកចិត្តរវាងកសិករក្រុមផលិត និងអ្នកប្រមូលទិញ លើភាពអាចទុកចិត្តបានរវាងការផ្គត់ផ្គង់ និងតម្រូវការ ពិសេសលើបរិ - អ្នកចូលរួមសរុប ៣១នាក់/ស្រី ១៤នាក់ - ដែលស្ថិតនៅសាលាឆទាន នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ - គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)
ចំនួនអ្នកចូលទស្សនា
Flag Counter