ចេញផ្សាយ ១២ មិថុនា ២០២០
212
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
#នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២០ របស់កម្មវិធី ASPIRE ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
#គោលបំណង
១. ពិនិត្យឡើងវិញនូវវឌ្ឍនភាពក្នុងការរៀបចំបណ្តុំអាជីវកម្មក្រុមអ្នកផលិត
២. ដំណើរការរៀបចំផែនការអាជីវកម្ម
៣. រៀបចំផែនការសកម្មភាពប្រចាំខែកក្កដា ឆ្នាំ២០២០
៤. បញ្ហាប្រឈមផ្សេងៗ
#សមាសភាពអ្នកចូលរួមមាន លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរ ទីប្រឹក្សាកម្មវិធី ASPIRE ទាំង ៤រូប មន្រ្តីអនុវត្តកម្មវិធី ASPIRE ប្រធាន អនុការិយាល័យជំនាញក្រោមឱវាទមន្ទីរ ប្រធាន អនុប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថាន ស្រុកគោលដៅកម្មវិធី ASPIRE ទាំង ៦
#អ្នកចូលរួមសរុប ៣៤នាក់/ស្រី ៦នាក់
#គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)