លោក ឈុន សារ៉ាត អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងមន្រ្តី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម នៅស្រុកសង្គមថ្មី
ចេញ​ផ្សាយ ១២ មិថុនា ២០២០
778
ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក ឈុន សារ៉ាត អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងមន្រ្តី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណង: - ត្រួតពិនិត្យលើការតាំងលក់សម្ភារ:កសិកម្ម(ថ្នាំកសិកម្ម និងជីកសិកម្ម) នៅតាមដេប៉ូក្នុងស្រុក - ជម្រុញអោយអាជីវករដែលបើកលក់ដូរសម្ភារ:កសិកម្មថ្មី មកធ្វើលិខិតអនុញ្ញាតលក់ដុំ លក់រាយសម្ភារ:កសិកម្ម ដោយធ្វើអធិការកិច្ចបានចំនួន ០៦ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវចំនួន ០៦ ដេប៉ូ ។
ចំនួនអ្នកចូលទស្សនា
Flag Counter