ចេញផ្សាយ ១២ មិថុនា ២០២០
150
ព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ គណៈកម្មាការលទ្ឋកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានរៀបចំប្រជុំបើកកញ្ចប់សម្រង់តម្លៃ ធាតុចូលកសិកម្ម(សម្ភារៈនិងពូជឈើចម្រុះ ផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតផលកសិកម្ម )កម្មវិធី ASPIRE ខេត្តព្រះវិហារ ក្រោមការដឹកនាំដោយ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។ សមាសភាពចូលរួមមាន ថ្នាក់ដឹកនាំមន្ទីរ ទីប្រឹក្សា Aspire និងមន្រ្តីពាក់ព័ន្ឋមួយចំនួនផងដែរ។