ស្រុកគូលែនៈ ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងសហការី បានអមដំណើរចុះបំពេញបេសកកម្មរបស់អង្គភាពសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ចុះប្រមូលទិន្នន័យ និងវាយតម្លៃទៅលើស្ថានភាពដែលជាសក្តានុពលនៃផលិតភាពកសិកម្ម ព្រមទាំងកំណត់សហគមន៍គោលដៅដើម្បីជំរុញការអនុវត្តវិធានការឆ្លើយតបជាបន្ទាន់ក្នុងដំណាក់កាលនៃរីករាលដាលជំងឺកូវីដ-១៩ ។