ក្រុមការងារ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ
ចេញ​ផ្សាយ ១៤ មិថុនា ២០២០
176

នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០ ក្រុមការងារមន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានសហការជាមួយកំលាំងសមត្ថកិច្ចនគរបាលនៃអធិការស្រុកត្បែងមានជ័យ បានបន្តចុះបង្រ្កាបបទល្មើសនេសាទនៅតាមដងស្ទឹងសែនក្នុងភូមិសាស្រ្ត ចន្លោះស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារដដែល។ ជាលទ្ធផលបង្ក្រាបបានបទល្មើសលូស្បៃមុងចំនួន ០២ករណី(ដាក់រ៉ាវលូស្បៃមុង និងអួនកាំង)ដោយកាប់បំផ្លាញ់ចោលនូវឧករណ៍ល្មើសមួយចំនួននៅនឹងកន្លែងកើតហេតុ

ចំនួនអ្នកចូលទស្សនា
Flag Counter