អភិបាលខេត្តព្រះវិហារ និងខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការ ដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប
ចេញ​ផ្សាយ ១៤ មិថុនា ២០២០
491

ស្រុកឆែប÷ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ពិធីដាំកូនឈើចំនួន ១០០០ដើម បានធ្វើឡើងដោយមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតថា្នក់បណ្ឌិតនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបចំនួន ២៥០នាក់ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ក្រោមប្រធានបទ «ដាំដើមឈើម្នាក់មួយដើម បន្តដង្ហើមផែនដី» ពិធីនេះរៀបចំឡើងដើម្បីរួមចំណែកក្នុងការកសាងគម្របព្រៃឈើ ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងលើកម្ពស់ឱ្យមានចូលរួមដាំដើមឈើពីមហាជនបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប​ មានគម្រោងដាំកូនឈើចំនួន ១លាន ដើម ក្នុងរយៈពេល ៦ឆ្នាំ ហើយចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ឧទ្យានបានដាំកូនឈើចំនួន ១៥០,៧២០ដើម លើផ្ទៃដី ៩២ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter