ចេញផ្សាយ ១៦ មិថុនា ២០២០
243
សាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
#នៅថ្ងៃចន្ទ ១០រោច ដល់ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានររៀប សិក្ខាសាលាស្ដីការគ្រប់គ្រងប្រព័ន្ធទិន្នន័យ នៃកម្មវិធី ASPIRE ក្រោមធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងជានាយកអនុកម្មវិធី ASPIRE
#គោលបំណង៖ ស្វែងយល់បន្ថែម ពីបញ្ហា និង ឧបស័គ្គនានាជុំវិញការបញ្ចូលទិន្នន័យកសិករទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ និង តម្រង់ទិសបន្ថែម ស្ដីពីការបញ្ចូលព័ត៌មានទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យនិងការទទួលខុសត្រូវរបស់មន្រ្តីនិងភ្នាក់ងារផ្សព្វផ្សាយថ្នាក់ឃុំទទួលបន្ទុកការងាររបស់កម្មវិធី ASPIRE ។
#អ្នកចូលរួមសរុប ៣៨នាក់/ស្រី ១៨នាក់
#ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ