ចេញផ្សាយ ១៦ មិថុនា ២០២០
246
សាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
#នៅពេលរសៀល ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងសហការី ប្រជុំពិភាក្សាជាមួយ លោក បណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងសហការី ស្តីពីការប្រារព្ធទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីឆ្នាំ២០២០ និងការបែងចែកតួនាទីភារកិច្ច ដែលគ្រោងធ្វើនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ
#អ្នកចូលរួមសរុប ១២នាក់/ស្រី ០៥នាក់
#ដែលស្ថិតសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ