ចេញផ្សាយ ១៧ មិថុនា ២០២០
152
នៅថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមមន្ត្រីខណ្ឌរដ្ឋបាលជលផលនិងលោកប្រធានការិយាល័យផែនការ-គណនេយ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប០៩នាក់ ស្រ្តី០២នាក់ បានចូលរួមពិឿាក្សាក្នុងវគ្គសិក្ខាសាលាស្តីពីការរៀបចំផែនការPASDP-2019-2023(ផ្នែកជលផល)ដែលរៀបចំដោយការិយាល័យរដ្ឋបាល និងផែនការនៃនាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋបាលជលផល និងប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពករះវិហារ។ កិច្ចសិក្ខាសាលាបានបង្ហាញនូវ ៖
-ផ្នែកទី១:សមិទ្ធិផលសំខាន់ៗ និងការប្រឈមក្នុងអនុវិស័យជលផល និងវារីវប្បកម្ម ។
-ផ្នែកទី២:គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកសិកម្មឆ្នាំ២០១៩-២០២៣(អនុវិស័យជលផល)។
-បង្ហាញកម្មវិធីទី៣: ការគ្រប់គ្រងធនធានជលផល និងការអភិវឌ្ឍវារីវប្បកម្ម។
-ការវិភាគស្វត (SWOT) និងវិធីសាស្ត្រវិភាគស្វិត ។
-បង្ហាញស្តីពីការរៀបចំផែនការសកម្មភាពកម្រិតអនុកម្មវិធីតាមទម្រង់P3 (ជលផល) និងបទបង្ហាញស្តីពីការរៀបចំផែនការសកម្មភាពកម្រិតចង្កោមសកម្មភាពតាមទម្រង់P4 (ជលផល)។