លោក ស៊ឹម ដា អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំធ្វើផែនការអាជីវកម្ម ដំណាំឬស្សីទំពាំងផ្អែម ដល់សហគមន៍ព្រៃឈើក្រសាំង និងសហគមន៍ព្រៃឈើឆែបលិច នៅស្រុកឆែប
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
238
ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ឹម ដា អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំធ្វើផែនការអាជីវកម្ម ដំណាំឬស្សីទំពាំងផ្អែម ដល់សហគមន៍ព្រៃឈើក្រសាំង និងសហគមន៍ព្រៃឈើឆែបលិច ដែលមានការចូលរួមដឹកនាំកិច្ចប្រជុំដោយ៖ ១/ លោក ម៉ក បញ្ញា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ២/ លោក ព្រំ វិមាន ទីប្រឹក្សាផ្នែកគ្រប់គ្រងកម្មវិធីASIRE ៣/ កញ្ញា សេង ចន្ទ្រកញ្ញា ទីប្រឹក្សាហិរញ្ញវត្ថុ និងលទ្ធកម្ម នៃកម្មវិធីASIRE ៤/ លោក គង់ យុត្ថារ៉ា អនុប្រធានការិយាល័យកសិកម្ម ធន់ធានធម្មជាតិ និងបរិស្ថាន ស្រុកឆែប ព្រមទាំងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅម្លួព្រៃនិងមានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍ទាំង២ •គោលបំណង៖ - បង្កើនការដាំដុះ និងការលក់ តាមតម្រូវការទីផ្សារ - បង្កើតមុខរបរដល់សហគមន៍ព្រៃឈើ - បង្កើនប្រាក់ចំណូលដល់សហគមន៍តាមរយ:ការធ្វើកិច្ចសន្យា(ទិញ-លក់) ជាមួយអ្នកប្រមូលទិញ នៅការិយាល័យកសិកម្ ធន់ធានធម្មជាតិ និងបរិស្ថាន ស្រុកឆែប មានចូលរួមសរុបចំនួន១៥នាក់/ស្រី០៦នាក់។ គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុASIRE ។
ចំនួនអ្នកចូលទស្សនា
Flag Counter