ចេញផ្សាយ ១៩ មិថុនា ២០២០
160
មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ
នៅថ្ងៃពុធ ១២រោច-ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២០
លោកផេង សុវណ្ណបូពា៍ ប្រធានការិយាល័យ និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
បានបើកសិក្ខាសាលាស្ដីពី ការឆ្លុះបញ្ចាំង អំពីអាជីវកម្មសហគមន៍ និងការគ្រប់គ្រងសហគមន៍កសិកម្ម សម្រាប់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម
ដែលជាសមាជិកសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ក្នុងគោលបំណងស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងដំណោះស្រាយ ដើម្បីដាក់ជាផែនការអនុវត្តបន្ត
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
#មានសិក្ខាកាមចូលរួម ២៥នាក់ ស្រី ០៦នាក់
គាំទ្រដោយអង្គការ អភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA)