សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២០
គិតមកត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 49,447 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 41,586 ហិកតា លើផែនការ 91,200ហិកតា ស្មើនឹង 45.60 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី២៣ ខែមិថុនា ឆ្នំា២០២០ អនុវត្តបានសរុបបាន 44,191ហិកតា ស្មើនឹង 59.51% នៃផែនការ 74,259 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តបាន 766 ហិកតា ស្មើនឹង 36.63%
-ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ អនុវត្តបាន 1,412 ហិកតា ស្មើនឹង 81.59%
-ដំណាំឧស្សាហកម្មរដូវ អនុវត្តបាន 28,166 ហិកតា ស្មើនឹង 61.99%
-ដំណាំឧស្សាហកម្មអចិន្រ្តៃ អនុវត្តបាន 13,847 ហិកតា ស្មើនឹង 55.38%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នំា២០២០) នៅ ទូទាំងខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 360.28 ម.ម ។