ចេញផ្សាយ ២៥ មិថុនា ២០២០
293
សាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
#នៅថ្ងៃព្រហស្បតិ៍ ៥កើត ដល់ ថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ដល់ ២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុ(ASPIRE) បានរៀបចំសិក្ខាសាលាស្តីពី ការគាំទ្របណ្តុំអាជីវកម្មលើការងារផលិតកម្ម និងទីផ្សារកសិផល ក្រោមអតិបតីភាព លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
#គោលបំណង៖
- ពង្រឹងបន្ថែមចំណេះដឹង និង បច្ចេកទេសនៃការគាំទ្របណ្តុំអាជីវកម្ម លើសកម្មភាពផលិតកម្ម និង ទីផ្សារកសិផល របស់មន្រ្តីកសិកម្ម ឲ្យកាន់តែមានភាពប្រសើរឡើង។
- ផ្សព្វផ្សាយគោលការណ៏ និង សេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ស្តីពីនិតិវិធីនៃការអនុវត្តន៏ការងារទីផ្សារកសិកម្ម នៅមូលដ្ឋាន ដើម្បីធានាការអនុវត្តមានប្រសិទ្ធភាព និង ទទួលបានផ្លែផ្កា។
- បន្សីរបៀបអនុវត្ត និង គ្រប់គ្រងការងារផលិតកម្ម និង ទីផ្សារកសិផល គាំទ្រដល់បណ្តុំអាជីវកម្ម មានភាពស្របគ្នា និង ទៅតាមគោលការណ៏ និង សេចក្តីណែនាំរបស់កម្មវិធីអាសស្ប៉ាយ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
#ចូលរួមសរុប ៦៥នាក់/ស្រី ២០នាក់
#រៀបចំដោយ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
#គាំទ្រថវិកាដោយ៖ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។