លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមបិទសិក្ខាសាលាស្តីពី ការគាំទ្របណ្តុំអាជីវកម្មលើការងារផលិតកម្ម និងទីផ្សារកសិផល
ចេញ​ផ្សាយ ២៦ មិថុនា ២០២០
431
សាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ #នៅថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមបិទសិក្ខាសាលាស្តីពី ការគាំទ្របណ្តុំអាជីវកម្មលើការងារផលិតកម្ម និងទីផ្សារកសិផល #គោលបំណង៖ - ពង្រឹងបន្ថែមចំណេះដឹង និង បច្ចេកទេសនៃការគាំទ្របណ្តុំអាជីវកម្ម លើសកម្មភាពផលិតកម្ម និង ទីផ្សារកសិផល របស់មន្រ្តីកសិកម្ម ឲ្យកាន់តែមានភាពប្រសើរឡើង។ - ផ្សព្វផ្សាយគោលការណ៏ និង សេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ស្តីពីនិតិវិធីនៃការអនុវត្តន៏ការងារទីផ្សារកសិកម្ម នៅមូលដ្ឋាន ដើម្បីធានាការអនុវត្តមានប្រសិទ្ធភាព និង ទទួលបានផ្លែផ្កា។ - បន្សីរបៀបអនុវត្ត និង គ្រប់គ្រងការងារផលិតកម្ម និង ទីផ្សារកសិផល គាំទ្រដល់បណ្តុំអាជីវកម្ម មានភាពស្របគ្នា និង ទៅតាមគោលការណ៏ និង សេចក្តីណែនាំរបស់កម្មវិធីអាសស្ប៉ាយ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ #ចូលរួមសរុប ៦៥នាក់/ស្រី ២០នាក់ #រៀបចំដោយ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ #គាំទ្រថវិកាដោយ៖ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
ចំនួនអ្នកចូលទស្សនា
Flag Counter