សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២០
គិតមកត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 61,876 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 52,794 ហិកតា លើផែនការ 91,200ហិកតា ស្មើនឹង 57.89 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី០១ ខែកក្កដា ឆ្នំា២០២០ អនុវត្តបានសរុបបាន 47,284ហិកតា ស្មើនឹង 63.67% នៃផែនការ 74,259 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តបាន 856 ហិកតា ស្មើនឹង 40.94%
-ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ អនុវត្តបាន 1,618 ហិកតា ស្មើនឹង 93.50%
-ដំណាំឧស្សាហកម្មរដូវ អនុវត្តបាន 29,777 ហិកតា ស្មើនឹង 65.54%
-ដំណាំឧស្សាហកម្មអចិន្រ្តៃ អនុវត្តបាន 15,033ហិកតា ស្មើនឹង 60.12%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២០) នៅ ទូទាំងខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 379.63 ម.ម ។