ចេញផ្សាយ ០៦ កក្កដា ២០២០
168
ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកសង្គមថ្មី
ថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដាឆ្នាំ ២០២០ មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក សហការជាមួយលោកមេឃុំនិងលោកជំទប់ទី ០១ ឃុំភ្នំត្បែងមួយ បានចុះពិនិត្យមើលដំណាំរបស់កសិករនៅក្នុងភូមិសំឡាញនិងភូមិក្បាលខ្លាដែលត្រូវស៊ីបំផ្លាញដោយពពួកដង្កូវហ្វូង តាមការចុះពិនិត្យជាក់ស្ដែងឃេីញថា ដង្កូវភាគច្រេីនវាសុីបំផ្លាញលេីដំណាំល្ពៅ ដំឡូងមីនិងសណ្ដែកសៀង តែទំហំនៃការខូចខាតគឺតិចជាងកាលពីឆ្នាំ ២០១៦ ចំពោះការប្រមូលផលដំណាំល្ពៅ មកដល់ពេលនេះឈ្មួញកណ្តាលទិញក្នុងតម្លៃពី ៣០០៛ ៦០០៛និង៨៥០៛ក្នុងមួយគីឡូក្រាមទៅតាមប្រភេទផ្លែល្ពៅនីមួយៗ។ ទោះជាមានតម្លៃធ្លាក់ចុះជាងខែមុន តែឈ្មួញនៅតែសំរុកទិញគ្រប់ទីកន្លែង នាំចេញទៅប្រទេសថៃ។