របាយការណ៍ស្តីពី ការងារបង្កបង្កើនផលស្រូវរដូវវស្សា និងដំណាំរួមផ្សំ ដំណាំកសិ-ឧស្សាហកម្ម និងឈើហូបផ្លែ គិតត្រឹម ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៧ កក្កដា ២០២០
325

សភាពការណ៍រួម

                        ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។

                   ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ​២០២០

                         គិតមកត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 64,658 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 58,671 ហិកតា លើផែនការ 91,200​ហិកតា ស្មើនឹង 64.33។           

                    ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី០៧ ខែកក្កដា ឆ្នំា២០២០ អនុវត្តបានសរុបបាន 49,332 ហិកតា ស្មើនឹង 66.43% នៃផែនការ 74,259 ហិកតា ក្នុងនោះ ៖

           -ដំណាំរួមផ្សំ និងសាកវប្បកម្ម                  អនុវត្តបាន  878 ហិកតា              ស្មើនឹង 41.99%

           -ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ           អនុវត្តបាន 1,618 ហិកតា            ស្មើនឹង 93.50%

             -ដំណាំឧស្សាហកម្មរដូវ                        អនុវត្តបាន 31,780 ហិកតា           ស្មើនឹង 69.95%

          ​-ដំណាំឧស្សាហកម្មអចិន្រ្តៃ                           អនុវត្តបាន 15,056ហិកតា            ស្មើនឹង 60.22%

គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នំា២០២០) នៅ ទូទាំងខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 424.54 ម.ម

ចំនួនអ្នកចូលទស្សនា
Flag Counter